B.1 ច្បាប់ឯកជនភាព
ច្បាប់ឯកជនភាព
ច្បាប់ឯកជនភាពនេះមានគោលបំណងប្រាប់អ្នកអោយដឹងពីច្បាប់
និងនិតិវិធីនៃតិចសូប និងសាខារបស់វា (និយាយរួម "តិចសូប"
,"យើង"ឬ"របស់យើង") អំពីពត៌មានដែលយើងមានពីអ្នកប្រើប្រាស់
វិបសាយរបស់យើងនិងសេវាកម្មអនឡាញ (និយាយរួម " វិបសាយ")។
អត្ថន័យ
" គណនី" មានន័យថាពត៌មានក្នុងគណនីតិចសូបមួយ។
"" ពត៌មានអនាមិក"មានន័យថា ពត៌មានដែលមិនពាក់ព័ន្ធជាមួយ ឬ
ភ្ជាប់ទៅពត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ពត៌មានអនាមិក ចំពោះខ្លួនវាផ្ទាល់
មិនអនុញ្ញាតអោយបញ្ចេញអត្តសញ្ញាណ។.
"ពត៌មានផ្ទាល់ខ្លួន" មានន័យថាពត៌មានដែលអាចអោយនរណាម្នាក់ស្គាល់
ឬទាក់ទងអ្នក -រួមបញ្ចូលតែមិនកំនត់- ឈ្មោះរបស់អ្នក អាស័យដ្ឋាន
លេខទូរស័ព្ទ និងអ៊ីម៉េល និងពត៌មានផ្សេងទៀតដែលមិនបញ្ចេញជាសាធារណះ
ដែលពាក់ព័ន្ធនឹងពត៌មានទំនាក់ទំនងរបស់អ្នក។
"ផលិតផល" មានន័យថាផលិតផលដែលបរិច្ចាគដែលយើងមាននៅលើវិបសាយ។
"អតិថិជនតិចសូប" មានន័យថាភ្ញៀវដែលចូលមើលវិបសាយហើយដាក់សំណើរ
បរិច្ចាគជាមួយតិចសូប។
សន្តិសុខទូទៅ
តិចសូបប្រុងប្រយ័ត្នការពារទាំងខាងរាងកាយ អេឡិចត្រូនិច និងរបៀបគ្រប់គ្រងលើការបាត់បង់និងការប្រើពត៌មានផ្ទាល់ខ្លួនខុសក្រោមការគ្រប់គ្រងរបស់យើង។តែទោះជាយ៉ាងណាក៏គ្មានវិធីបញ្ជូនលើអ៊ិនធើណេត ឬឃ្លាំងអេឡិចត្រូនិចណាដែលមានសុវត្ថិភាព១០០ភាគរយនោះទេ។ ដូច្នេះហើយ ទោះបីជាយើងមិនអាចធនារសុវត្ថិភាពទាំងស្រុងបានក៏ដោយ ក៏តិចសូបនៅតែខំប្រឹងការពារពត៌មានផ្ទាល់ខ្លួនរបស់អ្នក។
ពត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលបាន
យើងប្រមូលពត៌មានផ្ទាល់ខ្លួនដែលអ្នកបញ្ជូនមកយើងដោយស្ម័គ្រចិត្ត។ ឧទាហរណ៍:
· ពេលអ្នកបង្កើតគណនីមួយ យើងនឹងយកឈ្មោះរបស់អ្នក ឈ្មោះអ្នកប្រើប្រាស់និងលេខកូដសំងាត់ដែលអ្នកជ្រើស អ៊ីម៉េលចំបងដែលអ្នកផ្តល់អោយយើងនិងពត៌មានផ្សេងទៀតដែលអ្នកជ្រើសពាក់ព័ន្ធជាមួយគណនីរបស់អ្នក។
· ពេលអ្នកបញ្ចូលពត៌មានអ្វីមួយ រួមមានពត៌មានផ្ទាល់ខ្លួនចូលក្នុងការបង្ហោះណាមួយឬការបញ្ចេញមតិលើវិបសាយ យើងនឹងប្រមូលពត៌មានទាំងនោះ។
· ពេលអ្នកឆ្លើយតបមកកាន់ការស្ទាបស្ទង់ណាមួយរបស់យើង យើងនឹងប្រមូលពត៌
មាននានាដែលមានក្នុងការឆ្លើយតបក្នុងការស្ទាបស្ទង់នោះ។.
· ពេលអ្នកផ្តល់មតិយោបល់អោយយើងឬស្នើរជំនួយ យើងនឹងប្រមូលពត៌មាននានា
ដែលមានក្នុងមតិយោបល់របស់អ្នកឬសំណើរជំនួយរបស់អ្នក។
· ពេលអ្នកទាក់ទងយើងដោយផ្ញើរអ៊ីម៉េលមក យើងនឹងប្រមូលអ៊ីម៉េលរបស់អ្នក និងពត៌មាននានាដែលមានក្នុងអ៊ីម៉េលដែលអ្នកផ្ញើរមក។
បន្ថែមលើឈ្មោះ តំណែងនិងអ៊ីម៉េល អតិថិជនតិចសូបត្រូវបានទាមទារអោយ
ផ្តល់ឈ្មោះអង្គការរបស់គេ ប្រភេទ បេសកកម្ម ថវិការនិងពត៌មានទំនាក់ទំនង។
តិចសូបរក្សាពត៌មាននេះដើម្បីតាមដានក្នុងការបញ្ចប់សំណើរបរិច្ចាគ ជួយសម្រួល
សំណើរសេវាកម្មអតិថិជន និងប្រាប់អតិថិជនពីការផ្លាស់ប្តូររបស់កម្មវិធី
ដែលអាចប៉ះពាល់ពួកគេ។
ពីពេលមួយទៅពេលមួយ តិចសូបទទួលពត៌មានផ្ទាល់ខ្លួនអំពីអ្នកតាមរយះប្រភព
Offlineដូចជាទូរស័ព្ទ ឬហ្វាក។ យើងអាចប្រើរួមបញ្ចូលជាមួយពត៌មានដែលប្រមូល
បានតាមអនឡាញដើម្បីអភិវឌ្ឍន៍សេវាកម្មដែលយើងមាន។
ទិន្នន័យដែលអ្នកបញ្ជូនមកអំពីជនទីបី
បើអ្នកជ្រើសប្រើជំរើស"ប្រាប់មិត្តម្នាក់"លើវិបសាយ ឬ បើសិនជាអ្នកជ្រើសណែនាំ
អង្គភាពមិនរកកំរៃអោយយើង យើងអាចប្រមូលពត៌មានដែលអ្នកផ្តល់អំពីជន
ទីបីនោះ ដូចជាឈ្មោះជនទីបីនិងអ៊ីម៉េល។ យើងអាចរក្សានិងប្រើពត៌មានដែល
អ្នកផ្តល់អំពីជនទីបីស្របតាមច្បាប់ឯកជនភាពនេះ។.
ពត៌មានដែលយើងប្រមូលតាមតិចណូឡូជី
ជាការពិតវិបសាយភាគច្រើន, សុសវែសើវើវិបរបស់យើងបានចាក់សោរពត៌មាន
ដែលបានផ្តល់មកតាមបណ្តាញភ្ជាប់របស់អ្នកនិងសុសវែវិបប្រៅសើរួមបញ្ចូលទាំង
អ៊ីនធើណេតប្រូតូខូល(IP)នៃបណ្តាញភ្ជាប់របស់អ្នក និងប្រភេទរបស់វិបប្រៅសើ
និងប្រព័ន្ធប្រតិបត្តការដែលអ្នកប្រើ។ វិបសើវើរបស់យើងអាចចាក់សោរURL
របស់ឯកសារដែលអ្នកស្នើរផងដែរ ការបរិច្ឆេទនិងម៉ោងនិងURLរបស់ទំព័រវិប
ដែលអ្នកស្នើរចុងក្រោយដោយវិបប្រៅសើរបស់អ្នក។ យើងប្រើពត៌មាននេះ
ដើម្បីវិភាគនិន្នាការ គ្រប់គ្រងវិបសាយ តាមដានការប្រើប្រាស់របស់អ្នកប្រើ
លើវិបសាយ និងធ្វើអោយវិបសាយរបស់យើងកាន់តែប្រសើរឡើងសំរាប់
តំរូវការអតិថិជនយើង។
ដូចសេវាកម្មអនឡាញនានា យើងប្រើcookiesដើម្បីប្រមូលពត៌មាន។
cookiesជាពត៌មានតូចៗដែលវិបសាយបញ្ជូនទៅហាតដ្រាយរបស់កុំព្យូទ័រខណះ
ដែលអ្នកកំពុងមើលវិបសាយ។ យើងអាចនឹងប្រើcookiesទាំងពីរប្រភេទ(ដែលអស់
សុពលភាពនៅពេលអ្នកបិទប្រៅសើរបស់អ្នក) និងមួយទៀតគឺcookiesដែលឋិត
នៅយូរ(ដែលនៅក្នុងកុំព្យូទ័ររហូតដល់អ្នកលុបវា)។ ពត៌មានប្រភេទនេះត្រូវបាន
ប្រមូលដើម្បីធ្វើអោយវិបសាយកាន់តែមានសារះប្រយោជន៍ និងបន្ថែមបន្ថយ
បទពិសោធន៍ដើម្បីបានចំណាប់អារម្មណ៍ពិសេសនិងតំរូវការរបស់អ្នក។
យើងអាចប្រើប្រាស់Google Analytics ជាសេវាកម្មវិបវិភាគមួយដែលផ្តល់ដោយ
Google, Inc ("Google")។ Google Analyticsប្រើcookiesនិងស្លាកទំព័រដើម្បីប្រមូល
ពត៌មានទាក់ទងនឹងការប្រើវិបសាយរបស់អ្នក ដូចជាអ្នកប្រើប្រាស់ចូលមើលវិប
សាយញឹកញាប់ប៉ុណ្ណា ទំព័រណាដែលគេចូលមើល និងទំព័រអនឡាញផ្សេងដែលគេ
ប្រើដំបូងដើម្បីមកដល់វិបសាយ។ ពត៌មានដែលបានមកដោយcookies (រួមទាំង
IP addresses) និងស្លាកទំព័រត្រូវបានបញ្ជូនទៅ និងដាក់នៅលើសើវើរបស់Google។
ពត៌មាននេះនឹងត្រូវបានវិភាគពេលក្រោយ និងចងក្រងជារបាយការណ៍នៅលើ
សកម្មភាពវិបសាយ។ ការប្រើប្រាស់និងផ្សព្វផ្សាយពត៌មានដែលដាក់នៅលើសើវើ
របស់Googleត្រូវបានត្រួតត្រាដោយច្បាប់ឯកជនភាពរបស់Googleដែលមាននៅ:
https://www.google.com/intl/en/policies/privacy/, មិនមែនជារបស់យើង។
អ្នកមានជម្រើសផ្តាច់ ឬមិនទទួលcookiesដោយប្តូរអំណះអំណាងនៅលើវិបប្រៅសើ
របស់អ្នក។ ប្រឹក្សាជាមួយអ្នកជំនាញខាងពត៌មានវិបប្រៅសើរបស់អ្នកសំរាប់ពត៌មាន
លម្អិតពីរបៀបផ្តាច់cookies។ បើសិនអ្នកជ្រើសផ្តាច់cookies អ្នកនៅតែអាចចូល
មើលវិបសាយបាន។ តែអ្នកនឹងមិនអាចប្រើផ្នែកខ្លះៗរបស់វិបសាយ រួមបញ្ចូលតែ
មិនកំណត់ ផ្នែកMy Account functionality, បង្ហោះសារមកប្រឹក្សាភិបាលតិចសូប
(វេទិកាពិភាក្សាសហគមន៍) និងដាក់សំណើរសំរាប់ផលិតផលតាមវិបសាយ។
សំណើរបរិច្ចាគធ្វើតាមទំព័រអនឡាញរបស់យើង
ការជ្រើសរើសតាមអនឡាញនិងសេវាកម្មបំពេញសំរាប់ផលិតផលអាចនឹងធ្វើដោយ
យើង ម្ចាស់ជំនួយ ឬដោយដៃគូជនទីបីម្នាក់របស់យើង។ អ្នកដឹងនិងយល់ព្រមថា
ក្នុងករណីខ្លះ អ្នកអាចនឹងទាមទារអោយចាកចេញពីវិបសាយរបស់យើងដើម្បីជ្រើស
រើសផលិតផលនិងដាក់សំណើរផលិតផល។ ដែគូជនទីបីរបស់យើងនឹងមានគោល
ការណ៍គ្រប់គ្រងលើការប្រមូលពត៌មានផ្ទាល់ខ្លួនពីអ្នក។ ពត៌មានផ្ទាល់ខ្លួនណាមួយ
ដែលអ្នកផ្តល់ទៅជនទីបី នឹងអាស្រ័យតាមច្បាប់ឯកជនភាពរបស់ជនទីបី
ក៏ដូចជាលក្ខខ័ណ្ឌនៃការប្រើវិបសាយ ហើយមិនមែនជាច្បាប់ឯកជនភាពនេះឬលក្ខខ័ណ្ឌនៃការប្រើរបស់តិចសូប។
ប្រើពត៌មានដែលយើងប្រមូល
ជាទូទៅ យើងប្រើពត៌មានផ្ទាល់ខ្លួនដែលអ្នកបញ្ជូនមកយើងដើម្បីផ្តល់សេវាកម្មអោយ
អ្នក ឆ្លើយតបនឹងសំណើរអ្នកស្នើរ អភិវឌ្ឍន៍វិបសាយ ហើយនឹងផ្តល់ពត៌មានបន្ថែម
អោយអ្នក ឪកាស និងមុខងារ។ យើងអាចនឹងប្រើពត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បី
ប្រាប់អ្នកពីអ្វីដែលថ្មីលើវិបសាយ។
បើអ្នកផ្តល់មតិយោបល់មកយើង យើងអាចនឹងប្រើនិងបង្ហាញមតិយោបល់នោះសំរាប់
គោលបំណងនានា យើងនឹងមិនភ្ជាប់មតិយោបល់នោះជាមួយនឹងពត៌មានផ្ទាល់ខ្លួន
របស់អ្នកទេ។ យើងនឹងប្រមូលពត៌មាននានាដែលមានក្នុងការទំនាក់ទំនងហើយនិង
គោរពពត៌មានផ្ទាល់ខ្លួននានា រួមបញ្ចូលទាំងក្នុងទំនាក់ទំនងនោះដោយយោងតាម
ច្បាប់ឯកជនភាពនេះ។
យើងអាចនឹងបង្កើតរបាយការណ៍ពត៌មានអនាមិកពីពត៌មានផ្ទាល់ខ្លួនដោយមិន
បញ្ចូលពត៌មានដែលធ្វើអោយពត៌មានផ្ទាល់ខ្លួនដឹងថាជាអ្នក។ យើងអាចប្រើនិង
បង្ហាញពត៌មានអនាមិកដោយប្រុងប្រយ័ត្នហើយនឹងគ្មានការដាក់កម្រិត។
បង្ហាញពត៌មានទៅជនទីបី
យើងអាចនឹងចែករំលែកពត៌មានអនាមិកជាមួយនឹងដៃគូយើងនិងម្ចាស់ជំនួយ។ ឧទា
ហរណ៍ យើងអាចនឹងចែករំលែកពត៌មានអនាមិកអំពីអង្គការមួយដែលវាចាំបាច់រក្សា
ដើមទុនដើម្បីធានាថាសេវាកម្មរបស់យើងនៅតែបន្ត ឬ ដើម្បីអភិវឌ្ឍន៍កម្មវិធីជាមួយ
ដៃគូរបស់យើង។ លើកលែងតែបើមិនដូច្នេះទេមានចែងក្នុងច្បាប់ឯកជនភាពនេះ យើងមិនបង្ហាញទៅ ឬចែករំលែកពត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយជនទីបីបើអ្នកមិនសុំឬបញ្ជាយើងអោយធ្វើទេនោះ។
តិចសូបអាចចែករំលែកពត៌មានរបស់អ្នកជាមួយជនទីបីដែលជាអ្នកផ្តល់សេវាកម្ម:
(a)ផ្តល់អ្នកជាមួយនឹងសេវាកម្មដែលយើងផ្តល់តាមរយះវិបសាយយើង; (b) ធ្វើតេសធានាគុណភាព; (c) ជួយសម្រួលក្នុងការបង្កើតគណនី; (d)ផ្តល់ជំនួយខាងតិចនិច ហើយនិង/ឬ(e) ផ្តល់សេវាកម្មផ្សេងទៀតអោយតិចសូប។ អ្នកផ្តល់សេវាកម្មជនទីបីទាំងនេះត្រូវបានទាមទារមិនអោយប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ក្រៅពីផ្តល់សេវាកម្ម
ដែលបានស្នើរដោយតិចសូប។
យើងអាចចែករំលែកពត៌មានផ្ទាល់ខ្លួនរបស់អ្នកខ្លះៗឬទាំងអស់ជាមួយដែគូរបស់យើង
ហើយនិងទាមទារអោយដៃគូយើងផ្តល់កិត្តិយសដល់ច្បាប់ឯកជនភាពនេះពេលធ្វើការ
ពាក់ព័ន្ធជាមួយនឹងពត៌មានផ្ទាល់ខ្លួននានាដែលចែករំលែកដោយតិចសូប។
យើងអាចចែករំលែកពត៌មានផ្ទាល់ខ្លួនរបស់អ្នកខ្លះៗឬទាំងអស់ក្នុងពេលទាក់ទង
ជាមួយឬកំឡុងពេលចរចារនៃការរួបរួមចូលគ្នា ផ្នែកហិរញ្ញវត្ថុ ការទទួលឬការ
រំសាយ ឬប្រតិបត្តិការឬដំណើរការរឿងលក់ដូរ ការផ្ទេរ ការដកចេញ ឬ
ការបង្ហាញទាំងស្រុងឬជាផ្នែកមួយនៃមុខជំនួញរបស់យើងឬទ្រព្យ។
ក្នុងករណីមិនមានប្រាក់សង ដួលរលំ ឬកិច្ចការអ្នកទទួលបន្ទុក ពត៌មាន
ផ្ទាល់ខ្លួនអាចនឹងត្រូវបានផ្ទេរដូចជាទ្រព្យជំនួញមួយ។បើសិនក្រុមហ៊ុន
មួយទៀតទិញក្រុមហ៊ុនយើង មុខជំនួញ ឬ ទ្រព្យក្រុមហ៊ននោះនឹង
កាន់កាប់ពត៌មានផ្ទាល់ខ្លួនដែលបានប្រមូលមកដោយយើង និងបន្តរក្សា
សិទ្ធិនិងភារកិច្ចទាក់ទងនឹងរឿងពត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចដែល
បានចែងក្នុងច្បាប់ឯកជនភាពនេះ។
យើងអាច (អ្នកអោយសិទ្ធិយើង) បង្ហាញពត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលពីអ្នកបើ
យើងជឿជាក់ថាការបង្ហាញនេះចាំបាច់ : (a) ប្រតិបត្តិតាមច្បាប់ដែលពាក់ព័ន្ធឬឆ្លើយ
តបទៅនឹងដីកា ឬដីការឆែកឆេរមកលើយើង; (b)បង្គាប់ការយល់ព្រមនានាយើងអាចបានចូលរួមជាមួយអ្នកនិង ដើម្បីបង្គាប់ច្បាប់ឯកជនភាព ឬ(c)ការពារនិងគាំពារសិទ្ធិឬសម្បត្តិរបស់តិចសូប អ្នកប្រើប្រាស់ផ្សេងៗលើវិបសាយឬ ជនទីបី។
តិចសូបអាចចូលរួមការព្រមព្រៀងជាមួយជនទីបីដើម្បីផ្តល់ការបរិច្ចាគមកអតិថិជន
របស់តិចសូប ឬក្រុមហ៊ុនដែលផ្តល់ផលិតផលគេ និង/ឬ សេវាកម្មលើវិបសាយ
យើង (ក្រុមហ៊ុនជនទីបី)។ក្រុមហ៊ុនជនទីបីអាចចង់ចូលមើលពត៌មានផ្ទាល់ខ្លួនដែល
យើងប្រមូលពីអតិថិជនរបស់គេ។
ជាលទ្ធផល យើងអាចផ្តល់ពត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅក្រុមហ៊ុនជនទីបី ពីព្រោះយើង
មិនបានត្រួតត្រាលើការអនុវត្តភាពជាឯកជនរបស់ក្រុមហ៊ុនជនទីបីទាំងនេះទេ អ្នកគួរ
អាននិងយល់ពីច្បាប់ឯកជនភាពរបស់គេសិន។.
ជម្រើសរបស់អ្នកលើពត៌មានផ្ទាល់ខ្លួនអ្នក
តិចសូបជាទូទៅផ្ញើរសសបុត្រសារពត៌មាន និងទំនាក់ទំនងខាងប្រូម៉ូសិនទៅ: (a)ប្រាប់
អ្នកអោយដឹងពីការបរិច្ចាគថ្មីនិងការបញ្ចុះតំលៃផលិតផលក្នុងកាតាឡុកអនឡាញ
របស់យើង; (b)ផ្តល់ឪកាសអោយអ្នកចូលរួមក្នុងកម្មវិធីពិសេស ព្រឹត្តិការណ៍ និងការ
ស្ទាបស្ទង់ និង(c)ប្រាប់អ្នកអោយដឹងជាលាយល័ក្ខអក្សរអំពីសេវាកម្មផ្តល់ជូនពីអង្គការ
ដែគូរខាងក្រៅ។ អ៊ីម៉េលទាំងនោះមានប្រភពពីតិចសូប មិនមែនពីអង្គការដៃគូរណាមួ
យទេ។ អ្នកអាចជ្រើសជំរើសពីការទទួលទំនាក់ទំនងបែបនេះដោយធ្វើតាមការ
ណែនាំមិនជាវប្រចាំបានផ្តល់ក្នុងការទំនាក់ទំនង ឬដោយកែប្រែទំនាក់ទំនងដែលអ្នកពេញចិត្តក្នុងគណនីរបស់អ្នក។
ក្រៅពីអ៊ីម៉េលដែលអ្នកពេញចិត្តដាក់មក យើងអាចផ្ញើរសេវាកម្មទាក់ទងនឹងការទំនាក់
ទំនងអោយអ្នក។ អ្នកអាចនឹងមិនជ្រើសពីការប្រកាសនេះ ដែលមិនមែនជាប្រូម៉ូ
សិនទូទៅ ដោយសារតែវាមានពត៌មានសំខាន់ពីការផ្លាស់ប្តូរលើវិបសាយរបស់យើង
ដូចជា លក្ខខ័ណ្ឌការប្រើប្រាស់ ឬច្បាប់ឯកជនភាព។ តែបើអ្នកមិនចង់ទទួលបាន
សេចក្តីប្រកាសបែបនេះ អ្នកមានជំរើសទុកគណនីរបស់អ្នកជាមោឃះ។ អ្នកត្រូវដឹងថារាល់ការបញ្ចប់គណនីរបស់អ្នកអាចពាក់ព័ន្ធដល់ការលុបចោលពត៌មានផ្ទាល់ខ្លួនរបស់
អ្នកពីlive databasesរបស់យើង។ យើងនឹងមិនទទួលខុសត្រូវលើការបញ្ចប់គណនី
របស់អ្នកឬ ពាក់ព័ន្ធនឹងការលុបចោលពត៌មានរបស់អ្នកទេ។ សូមចំណាំថាក្នុង
ករណីនេះ អ្នកអាចស្នើរអោយយើងលុបពត៌មានផ្ទាល់ខ្លួនរបស់អ្នក តែយើងអាច
ទាមទារ(តាមច្បាប់ឬផ្សេងទៀត)រក្សាពត៌មាននេះសំរាប់មួយរយះពេល ក្នុងករណីខ្លះ
យើងនឹងដាក់តាមការស្នើររបស់អ្នកបន្ទាប់ពីយើងបានបំពេញតាមការទាមទារទាំង
នោះហើយ។
ពេលយើងលុបពត៌មានដែលយើងបានប្រមូលពីអ្នកឬអំពីអ្នក វានឹងលុបពីactive
databasesរបស់យើង តែអាចបន្តនៅក្នុងarchivesរបស់យើង។
How to Change Your Information
បើអ្នកចង់មើលឡើងវិញ កែប្រែ កែតំរូវ កែថ្មី ឬប្តូរពត៌មានផ្ទាល់ខ្លួនបុគ្គលរបស់អ្នកក្នុង
គណនីរបស់អ្នក អ្នកអាចប្រើ"Edit My Profile"ភ្ជាប់មកពី គណនីរបស់ខ្ញុំទំព័រដើម [AG1] ,ឬអ្នក
អាចផ្ញើរសំណើរក្នុងការផ្លាស់ប្តូរ កែថ្មី កែតំរូវ ឬដកពត៌មានតាម ទំនាក់ទំនងយើង [LK2] ទំព័រ
លើតិចសូប ឬចូលទៅ privacy@techsoup.org .
បើអ្នកចង់ប្តូរពត៌មាននានាដែលមានក្នុងឯកសារអង្គការរបស់តិចសូប អ្នកអាចធ្វើ
បានតាមទំព័រ ទំនាក់ទំនងយើង [AG3] របស់តិចសូប។
ការស្ទាបស្ទង់និងការសិក្សាករណី
ពេលខ្លះ តិចសូបឬដៃគូរបរិច្ចាគរបស់តិចសូបអាចសួរអតិថិជនតិចសូបថា នរណានឹង
ទទួល ឬ បានទទួលផលិតផលបរិច្ចាគអោយចូលរួមក្នុងការសិក្សាករណី ផ្តល់ការសាក
ល្បង ឬបញ្ចប់ការស្ទាបស្ទង់។ បើសិនដៃគូរបរិច្ចាគទាមទារអោយអតិថិជនស្ម័គ្រចិត្ត
ចូលរួមក្នុងការសិក្សា ជាការចាំបាច់សំរាប់ទទួលការបរិច្ចាគ ច្បាស់ណាស់នេះនឹង
ចែងក្នុងការណែនាំសំរាប់កម្មវិធីបរិច្ចាគ។
ភ្ជាប់ទៅវិបសាយខាងក្រៅ
ច្បាប់ឯកជនភាពនេះសំរាប់តែការប្រមូលពត៌មានតាមវិបសាយ។ វិបសាយរបស់យើង
អាចមានភ្ជាប់ទៅវិបសាយខាងក្រៅសំរាប់ភាពងាយស្រួលរបស់អ្នក និងការភ្ជាប់ទាំង
នោះមិនមានន័យការអនុម័តរបស់យើងលើវិបសាយនោះឬមាតិការបស់គេ។តិចសូប
មិនត្រួតត្រាលើ មិនមើល ហើយនឹងមិនទទួលខុសត្រូវសំរាប់ការអនុវត្តច្បាប់ឯកជន
ភាព ឬការបង្ហាញមាតិកាលើវិបសាយផ្សេង។ យើងសូមលើកទឹកចិត្តអ្នកចូលមើល
របស់យើង សូមដឹងជាមុន មុនពេលចាកចេញពីវិបសាយយើង និងសូមអានច្បាប់
ឯកជនភាពជាមុន និងគ្រប់វិបសាយជនទីបីដែលប្រមូលពត៌មានពីអ្នក។
តំបន់ចែករំលែករបស់វិបសាយ
សូមជម្រាបជាមុនថាបើអ្នកបញ្ចូលពត៌មានផ្ទាល់ខ្លួនចូលក្នុងផ្នែកចែករំលែករបស់
វិបសាយ ដូចជាក្នុងតារាងសារ ដែលពត៌មានផ្ទាល់ខ្លួននឹងបង្ហាញគ្រប់គ្នាដែលបានចូល
មើលផ្នែកនេះរបស់វិបសាយ។ តិចសូបមិនបានត្រួតត្រាលើ និងមិនទទួលខុសត្រូវលើ
អ្នក ទាក់ទងនឹងការប្រើប្រាស់ឬបង្ហាញពត៌មានផ្ទាល់ខ្លួនទាំងនោះរបស់អ្នកប្រើ
ប្រាស់ផ្សេងទេ។
សំណួរ និង មតិយោបល់
បើអ្នកមានសំណួរនានាទាក់ទងនឹងច្បាប់ឯកជនភាព ឬការអនុវត្តទំព័រអនឡាញរបស់
តិចសូប សូមទំនាក់ទំនងយើងនៅ:
តិចសូប
Attn: នាយកដ្ឋានផ្នែកច្បាប់
៤៣៥ ផ្លូវប្រានណាន បន្ទប់លេខ១០០
សានហ្វ្រានស៊ីស្កូ , CA ៩៤១០៧
ច្បាប់ឯកជនភាពកែសម្រួលថ្មី
ច្បាប់ឯកជនភាពនេះអាចនឹងមានការផ្លាស់ប្តូរម្តងម្កាល។ បើសិនជាយើងធ្វើការផ្លាស់ប្តូរ
សំភារះទៅនឹងវិធីដែលយើងប្រើពត៌មានផ្ទាល់ខ្លួន យើងនឹងប្រាប់អ្នកអោយដឹងតាមវិប
សាយinterface ឬបើអ្នកបានផ្តល់អ៊ីម៉េលរបស់អ្នក យើងនឹងប្រាប់តាមអ៊ីម៉េល។ អ្នកនឹង
ទទួលខុសត្រូវគ្រប់ពេលក្នុងការរក្សាអ៊ីម៉េលរបស់អ្នកup-to-date(នៅថ្មីជានិច្ច)។ បើអ៊ី
ម៉េលចុងក្រោយដែលអ្នកផ្តល់អោយយើងមិនមានសុពលភាព ឬសំរាប់ហេតុផលណា
មួយដែលមិនអាចនាំសេចក្តីប្រកាសដែលរៀបរាប់ខាងលើបានអោយអ្នក។ រាល់ការផ្លាស់
ប្តូរច្បាប់ឯកជនភាពនេះនឹងមានប្រសិទ្ធិភាពភ្លាមៗសំរាប់អ្នកប្រើប្រាស់ថ្មីរបស់វិបសាយ
យើង មិនដូច្នោះទេ អ្នកយល់ព្រមថាការកែប្រែច្បាប់ឯកជនភាពនេះនឹងមានប្រសិទ្ធិភាព
ក្នុងពេល៣០ថ្ងៃបន្ទាប់ពីបានបង្ហោះ ឬផ្ញើរអោយអ្នក និងការបន្តចូលមើលវិបសាយ
បន្ទាប់ពីពេលនោះនឹងរាប់ថាជាការទទួលស្គាល់ការកែប្រែច្បាប់ឯកជនភាព។
ច្បាប់ឯកជនភាពនេះត្រូវបានកែសម្រួលថ្មីនៅថ្ងៃទី៧ តុលា ២០១៥។
B2. លក្ខខ័ណ្ឌនៃការប្រើប្រាស់តិចសូបសកល
1. លក្ខខ័ណ្ឌលើការព្រមព្រៀង
តិចសូបសកល ("តិចសូបសកល" "យើង" ឬ"របស់យើង")អនុញ្ញាតអោយអ្នកចូលមើលនិងប្រើទំព័រអន
ឡាញនេះ("Site") អាស្រ័យលើលក្ខខ័ណ្ឌនៃការប្រើប្រាស់ទាំងនេះ (the "Terms")។សេវាកម្មជាក់លាក់មាន
នៅលើទំព័រអនឡាញ អាចមានលក្ខខ័ណ្ឌបន្ថែម ដែលរួមបញ្ចូលនឹងលក្ខខ័ណ្ឌទាំងនេះ។ សូមអានលក្ខខ័ណ្ឌ
ទាំងពីរនិងលក្ខខ័ណ្ឌបន្ថែមដោយប្រុងប្រយ័ត្នមុនពេលចូលមើល ឬប្រើទំព័រអនឡាញ។ ដើម្បីចូលប្រើទំព័រ
អនឡាញ អ្នកត្រូវយល់ព្រមនឹងលក្ខខ័ណ្ឌទាំងនេះជាមុន។ ការប្រើ ឬចូលមើលទំព័រអនឡាញ អ្នកទទួល
យកលក្ខខ័ណ្ឌនិងតំណាងហើយធានាថាអ្នកមានអាយុ១៨ឆ្នាំឬចាស់ជាង។ បើអ្នកចូលការព្រមព្រៀងនេះ
ក្នុងនាមតំណាងអោយក្រុមហ៊ុន ឬនិតិបុគ្គលផ្សេង អ្នកតំណាងនិងធានាថាអ្នកមានសិទ្ធិភ្ជាប់អង្គភាពនោះ
ជាមួយនឹងលក្ខខ័ណ្ឌទាំងនេះ ក្នុងករណីដែល "អ្នក" ឬ "របស់អ្នក" ជាតំណាងអោយអង្គភាពនោះ។
2. ការកែប្រែលក្ខខ័ណ្ឌ
យើងអាចកែប្រែលក្ខខ័ណ្ឌទាំងនេះពីពេលមួយទៅពេលមួយ។ បើយើងធ្វើការផ្លាស់ប្តូរលើលក្ខខ័ណ្ឌ យើងនឹង
ប្រាប់អ្នកអោយដឹងដោយបង្ហោះសេចក្តីប្រកាសច្បាស់ងាយឃើញលើទំព័រអនឡាញ និង/ឬ ផ្ញើរអ៊ីម៉េលអោយ
អ្នកតាមអ៊ីម៉េលចំបងដែលអ្នកអោយមក នៅក្នុងគណនីរបស់អ្នក(កំណត់ច្បាស់លាស់ខាងក្រោម)។ រាល់ការ
ផ្លាស់ប្តូរលក្ខខ័ណ្ឌទាំងនេះនឹងមានប្រសិទ្ធិភាពភ្លាមៗសំរាប់អ្នកប្រើប្រាស់ថ្មីលើវិបសាយយើង បើមិនអញ្ចឹងទេ
នោះការផ្លាស់ប្តូរទាំងនេះនឹងមានប្រសិទ្ធិភាពក្នុងពេល៣០ថ្ងៃបន្ទាប់ពីសេចក្តីប្រកាសត្រូវបានផ្ញើរតាមអ៊ីម៉េល
ឬក្នុងពេល៣០ថ្ងៃបន្ទាប់ពីសេចក្តីប្រកាសត្រូវបានបង្ហោះលើទំព័រអនឡាញ។ អ្នកត្រូវទទួលខុសត្រូវគ្រប់
ពេលលើការupdateគណនីរបស់អ្នកដើម្បីផ្តល់អោយយើងនូវអ៊ីម៉េលរបស់អ្នកដែលថ្មីបំផុត។ បើសិនជាអ៊ី
ម៉េលចុងក្រោយដែលអ្នកបានផ្តល់អោយយើងមិនមានសុពលភាព ឬសំរាប់ហេតុផលណាមួយដែលមិនអាច
ទទួលបានសេចក្តីប្រកាសដែលរៀបរាប់ខាងលើ អ៊ីម៉េលដែលយើងបានបញ្ចេញទៅនោះដែលមានសេចក្តីប្រ
កាសនឹងចាត់ទុកថាជាសេចក្តីប្រកាសមានប្រសិទ្ធិភាពពីការផ្លាស់ប្តូរដែលរៀបរាប់ក្នុងប្រកាស។ បន្តការប្រើ
ទំព័រអនឡាញរបស់យើងតាមការផ្លាស់ប្តូរដូចក្នុងប្រកាសចាត់ទុកថាជាការទទួលស្គាល់និងយល់ព្រមលើការ
ផ្លាស់ប្តូរនោះ។
3. ពត៌មានរបស់អ្នកនិងគណនីរបស់អ្នក
សំរាប់ការប្រើប្រាស់ទំព័រអនឡាញខ្លះ តិចសូបសកលអាចទាមទារអោយអ្នកផ្តល់ពត៌មានពីខ្លួនអ្នក(ដូចជា
អត្តសញ្ញាណ ឬពត៌មានទំនាក់ទំនង) ឬដើម្បីបង្កើតគណនីអ្នកប្រើប្រាស់មួយ("Account")។ អ្នកយល់ព្រម
ថារាល់ពត៌មានទាំងនោះនិងពត៌មាននានាដែលអ្នកផ្តល់ដើម្បីភ្ជាប់ជាមួយគណនីរបស់អ្នកនឹងត្រឹមត្រូវជា
និច្ច ពេញលេញ និងថ្មី។ អ្នកនឹងទទួលខុសត្រូវលើរាល់សកម្មភាពដែលកើតឡើងលើគណនីរបស់អ្នកហើយ
ដូច្នេះអ្នកយល់ព្រមរក្សាលេខកូដសំងាត់របស់អ្នកជាអាថ៌កំបាំង។ អ្នកយល់ព្រមប្រាប់យើងអោយដឹងភ្លាមៗ
បើមានការប្រើប្រាស់គណនីរបស់អ្នកដោយអ្នកមិនមានសិទ្ធិ ឬបើអ្នកជឿថាលេខកូដសំងាត់របស់អ្នកមិនស្ថិ
តជាអាថ៌កំបាំងទៀតទេនោះ ។យើងរក្សាសិទ្ធិក្នុងការទាមទារអោយអ្នកក្នុងការផ្លាស់ប្តូរឈ្មោះអ្នកប្រើប្រាស់
របស់អ្នក និង/ឬលេខកូដសំងាត់បើយើងជឿថាគណនីរបស់អ្នកមិនមានសុវត្ថិភាពទៀតទេនោះ។ អ្នកនឹងមិន
(a)ផ្តល់ពត៌មានខុសជាផ្នែកមួយរបស់ពត៌មានគណនីរបស់អ្នកឬជាការភ្ជាប់ជាមួយទំព័រអនឡាញ(b)បង្កើត
គណនីអោយអ្នកដទៃដែលមិនមែនជាអ្នក; (c)បង្កើតឬប្រើគណនីច្រើនជាងមួយក្នុងពេលដែលផ្តល់អោយ
; (d)ផ្ទេរគណនីរបស់អ្នកទៅអ្នកផ្សេង; (e)អនុញ្ញាតអោយអ្នកដទៃប្រើគណនីរបស់អ្នកឬ(f)ប្រើឬចូលមើល
គណនីរបស់អ្នកដទៃ។.
4. ប្រកាសសំរាប់ភ្ញៀវអន្តរជាតិ
ដោយការចូលមើ់លវិបសាយរបស់យើង និងប្រើប្រាស់សេវាកម្មនានាដែលមានលើវិបសាយ
(THE "SERVICES"),ពត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានដំណើរការស្របតាម ច្បាប់ឯកជនភាព [AG4] របស់យើង ("PRIVACY POLICY"). ។ពត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចនឹងដំណើរការក្នុងប្រទេសដែលវាត្រូវបាន
ប្រមូល និងអាចជាប្រទេសដែលច្បាប់ឯកជនភាពមិនសូវតឹងរឹង រួមបញ្ចូលទាំងសហរដ្ឋអាមេរិក។ ដោយការ
ប្រើសេវាកម្មឬ បញ្ជូនពត៌មានផ្ទាល់ខ្លួនតាមសេវាកម្ម បញ្ជាក់ថាអ្នកយល់ស្របនឹងដំណើរការទាំងនោះ។ បើ
អ្នកផ្តល់ពត៌មានផ្ទាល់ខ្លួនអំពីឈ្មោះបុគ្គលម្នាក់ឬអង្គភាពមួយដែលសព្វថ្ងៃមិនមែនជាអ្នកប្រើប្រាស់សេវាកម្ម
យើង អ្នកតំណាងថាអ្នកបានការយល់ស្របពីបុគ្គលនោះឬអង្គភាពនោះហើយដើម្បីធ្វើដូច្នោះ។
5. ការប្រព្រឹត្តលើទំព័រអនឡាញ
ពេលប្រើប្រាស់ទំព័រអនឡាញ អ្នកយល់ព្រមប្រតិបត្តិតាមការណែនាំខាងក្រោម:
- អ្នកមិនអាចបង្ហោះ ឬបញ្ជូនពត៌មាន ទិន្នន័យ អត្ថបទ សុសវែ ក្រាហ្វិក សំលេង រូបភាព វីដេអូ សារ ឬមាតិកាផ្សេងៗ(សរុបមក "មាតិកា")ដែលមិនស្របច្បាប់ រំខាន មិនត្រឹមត្រូវ ប្រមាថ បង្ខូចកេរ្ត៍ឈ្មោះ ថោកទាប បន្លំខូចខាត គំរាមកំហែង គួរអោយស្អប់ ឬមិនអញ្ចឹងទេនោះយើងមានសិទ្ធិក្នុងការច្រានចោលទង្វើនោះ។
- អ្នកមិនអាចជ្រៀតជ្រែកការប្រើប្រាស់ទំព័រអនឡាញរបស់អ្នកប្រើប្រាស់ដទៃបានទេ
- អ្នកនឹងមិនបង្ហោះឬបញ្ចូលមេរោគនានា , time bomb, worm,ឯកសារដែលត្រូវបានបំផ្លាញ ឬសុសវែដែល
- មានលទ្ធភាពបង្អាក់ ធ្វើអោយមិនដំណើរការ ដែលធ្វើទុក្ខទោសដល់ប្រតិបត្តិការ ឬផ្តល់ការចូលមើលដល់
- អ្នកមិនមានសិទ្ធិលើទំព័រអនឡាញ។
- អ្នកនឹងប្រតិបត្តិតាមគ្រប់លក្ខខ័ណ្ឌទាំងនេះនិងច្បាប់ដែលអាចអនុវត្តបានឬបទបញ្ញត្តិ(រួមបញ្ចូលទាំងច្បាប់
- នានាពាក់ព័ន្ធនឹងការនាំទិន្នន័យចេញ ឬសុសវែ ទៅនិងមកពីសហរដ្ឋអាមេរិក ឬពីប្រទេសដែលពាក់ព័ន្ធ
- ផ្សេងទៀត)
- អ្នកមិនអាចប្រើទំព័រអនឡាញដើម្បីផ្សព្វផ្សាយ ឬលក់ផលិតផល ឬសេវាកម្មអោយអ្នកដទៃ ឬធ្វើ
- សកម្មភាពដូចជា ការប្រកួតប្រជែង ផ្សងសំណាង ឬធ្វើការជាបណ្តាញ
- អ្នកមិនអាចធ្វើត្រាប់តាមបុគ្គលណាមួយឬអង្គភាព ឬ កុហក ឬផ្សេងទៀតដែលបង្ហាញខុសពីអង្គភាពដៃ
- គូជាមួយបុគ្គលឬអង្គភាព
- អ្នកមិនអាចបង្ហោះឬបញ្ចូលមាតិកាដែលអ្នកមិនមានសិទ្ធិក្នុងការបង្ហោះតាមច្បាប់ ឬតាមកុងត្រា ឬតាមទំនាក់
- ទំនងសន្យាធានា (ដូចជា ពត៌មានខាងក្នុង ពត៌មានអាថ៌កំបាំង ។ល។) និង
- អ្នកមិនអាចប្រើទំព័រអនឡាញដើម្បីធ្វើការរៃអង្គាស ប្រមូលឬដាក់ទិន្នន័យផ្ទាល់ខ្លួនឬលេខកូដសំងាត់របស់ អ្នកប្រើប្រាស់ផ្សេង។
6. ការរំលោភបំពានលើលក្ខខ័ណ្ឌ
បើអ្នកបំពានលើលក្ខខ័ណ្ឌទាំងនេះឬការណែនាំអ្នកប្រើប្រាស់ផ្សេងៗលើទំព័រអនឡាញ ឬបើសិនតិចសូប
សកលជឿថាការប្រព្រឹត្តរបស់អ្នកឬ មាតិការបស់អ្នកមានការប្រមាថឬមិនស្របច្បាប់ បំពានសិទ្ធិ មានទុក្ខ
ទោស ឬគំរាមកំហែងជនទីបី ឬអាចបង្កើតការទទួលខុសត្រូវអោយតិចសូបសកល ឬជនទីបី តិចសូប
សកលរក្សាសិទ្ធិ(តែមិនចាំបាច់)ក្នុងការតាមដាន និងធ្វើសកម្មភាពស្របច្បាប់ជាការប្រុងប្រយ័ត្ន រួមទាំង
ការដកមាតិកាចេញពីទំព័រអនឡាញ ប្រាប់ទៅអាជ្ញារធរមានសមត្ថិកិច្ចពាក់ព័ន្ធនឹងប្រភេទនៃមាតិកានោះ
បង្ខាំងអ្នកមិនអោយចូលមើលទំព័រអនឡាញបាន និងបិទគណនីរបស់អ្នកចោល។
7. ការដាក់បញ្ចូលមាតិកា
អ្នកទទួលបានតិចសូបសកលពិភពដ៏ទូលាយ មិនប្រកាន់វណ្ណះ ឋិតឋេរ មិនអាចបដិសេធបាន អាចផ្ទេរបាន
មិនមានឯកសិទ្ធិពិសេស និងមានអាជ្ញារប័ណ្ណត្រឹមត្រូវនិងអាជ្ញារប័ណ្ណដើម្បីប្រើ ផលិតឡើងវិញ កែប្រែ យក
លំនាំតាម ផ្សព្វផ្សាយ បកប្រែ ការងាររៀបចំច្នៃ ចែកចាយ សំដែង និងបង្ហាញនានា និងមាតិកាទាំងអស់(ទាំង
មូល ឬជាផ្នែក)ដែលអ្នកបង្ហោះឬបញ្ជូនមកទំព័រអនឡាញ("មាតិកាអ្នកប្រើប្រាស់"),និងដើម្បីបញ្ចូលមាតិកា
អ្នកប្រើប្រាស់ក្នុងការងារផ្សេង ក្នុងទំរង់ផ្សេង ពត៌មាន ឬតិចណូឡូជីឥឡូវនេះដែលស្គាល់ឬអភិវឌ្ឍន៍
ពេលក្រោយ។អ្នកតំណាងនិងធានាថា: (a)អ្នកមានសិទ្ធិទទួលអាជ្ញាប័ណ្ណនេះ ហើយនឹងបង្ហោះ ហើយបញ្ជូន
មាតិកាអ្នកប្រើប្រាស់ និង(b)មាតិកាអ្នកប្រើប្រាស់នឹងមិនល្មើស មិនធ្វើខុសច្បាប់ ឬបំពានសិទ្ធិជនទីបី
(រួមទាំងកម្មសិទ្ធិបញ្ញា)។ អ្នកត្រូវទទួលខុសត្រូវម្នាក់ឯងសំរាប់មាតិកាអ្នកប្រើប្រាស់របស់អ្នក។ តិចសូប
សកលរក្សាសិទ្ធិក្នុងការលុបឬទុកមាតិកាដែលមិនបានប្តូរដែលបានបញ្ជូនមក ឬលេចចេញនៅលើទំព័រអន
ឡាញ។
8. ទំនាក់ទំនងជនទីបី និងជនទីបីលើទំព័រអនឡាញ
តិចសូបសកល ឬជនទីបីអាចផ្តល់ទំព័រអនឡាញភ្ជាប់ទៅទំព័រអនឡាញអ៊ិនធើណេតផ្សេង ឬសេវាកម្ម
(ទំព័រអនឡាញជនទីបីនិងសេវាកម្ម)។ តិចសូបសកលមិនមានការត្រួតត្រាលើទំព័រអនឡាញជនទីបីនិង
សេវាកម្មទេ តិចសូបសកលមិនលើកស្ទួយ និងមិនទទួលខុសត្រូវសំរាប់ទំព័រអនឡាញជនទីបីនិងសេវាកម្ម
ឬពត៌មាន សម្ភារះ ផលិតផល ឬសេវាកម្មដែលមានលើ ឬចូលមើលបានតាមទំព័រអនឡាញជនទីបីនិង
សេវាកម្ម។ អ្នកទទួលដឹងថាតិចសូបសកលមិនទទួលខុសត្រូវឬទទួលសង ផ្ទាល់ឬមិនផ្ទាល់ សំរាប់រាល់
ការខូចខាត ឬបាត់បង់ឬពោលគឺបណ្តាលមកពី ឬមានទំនាក់ទំនងជាមួយការប្រើរបស់ ឬទុកចិត្តលើពត៌
មាននោះ សម្ភារះ ផលិតផល ឬសេវាកម្ម។ ទំព័រអនឡាញជនទីបីនិងសេវាកម្មជាច្រើនមានលក្ខខ័ណ្ឌរបស់
គេរៀងខ្លួនក្នុងការប្រើនិងច្បាប់ឯកជនភាពដែលខុសពីរបស់យើង។ លក្ខខ័ណ្ឌនិងច្បាប់ឯកជនភាពរបស់
តិចសូបសកលសំរាប់តែទំព័រអនឡាញរបស់យើងនិងមិនមែនសំរាប់ទំព័រអនឡាញរបស់ជនទីបីនិង
សេវាកម្មទេ។
យើងអាចអនុញ្ញាតអោយជនទីបីផ្តល់ពត៌មានខ្លះបង្ហាញលើទំព័រអនឡាញ។ ពត៌មាននានារបស់ជនទីបីមិន
មែនត្រូវបានឧបត្ថម លើកស្ទួយ ណែនាំ ឬមានអាជ្ញាប័ណ្ណពីតិចសូបសកលទេ។ អ្នកគួរតែទាកទងផ្ទាល់ទៅ
ជនទីបី និង/ឬ អំណះអំណាងរបស់គេសំរាប់ពត៌មានជាក់លាក់។
សកម្មភាពតបទៅមក ការឆ្លើយឆ្លង ឬប្រតិបត្តិការជាមួយជនទីបីដោយប្រើទំព័រអនឡាញ រួមទាំងចូលរួមក្នុង
ប្រូម៉ូសិន ឬe-commerce (និយាយរួម សកម្មភាពតបទៅមករបស់ជនទីបី)និងលក្ខខ័ណ្ឌនានា ការធានា ឬតំ
ណាងបញ្ចូលជាមួយសកម្មភាពតបទៅមករបស់ជនទីបី គឺវារវាងអ្នកនិងជនទីបីនោះ។ អ្នកយល់ស្របថាតិច
សូបសកលមិនទទួលខុសត្រូវ ឬសង រាល់ការខូចខាត ឬបាត់បង់ គ្រប់ប្រភេទដែលកើតឡើងដោយសារទំ
នាក់ទំនងជាមួយសកម្មភាពតបទៅមករបស់ជនទីបី ឬវត្តមានជនទីបីនោះលើទំព័រអនឡាញ។ តិចសូប
សកលរក្សាសិទ្ធិ (តែមិនចាំបាច់) ក្នុងការគ្រប់គ្រង ឬធ្វើសកម្មភាព តិចសូបសកលធ្វើតាមភាពសមរម្យ
ទាក់ទងនឹងជម្លោះរវាងអ្នកនិងជនទីបីដោយប្រើទំព័រអនឡាញ។ ដើម្បីបង្កើនភាពត្រឹមត្រូវតាមច្បាប់ដែល
ដាក់មក តិចសូបសកលមិនពាក់ព័ន្ធពីការទាមទារឬការសងទាក់ទងនឹង(a)មាតិកានានាដែលបានបង្ហោះលើ
ទំព័រអនឡាញដោយអ្នកឬជនទីបី ឬ(b) ការប្រព្រឹត្ត មិនថាតាមអនឡាញឬមិនតាមអនឡាញ របស់ជនទីបី
ណាមួយ។
អ្នកលើកលែងផ្នែកស៊ីវិលកូដកាលីហ្វ័រញ៉ា ១៥៤២(និងបទបញ្ញាត្តិស្រដៀងណាមួយ ក្នុងសាលាក្តីផ្សេងណាមួយ)ដែលនិយា
យថា: "ការដោះលែងទូទៅមិនបង្វែងដើម្បីទាមទារអ្វីដែលអ្នកអោយប្រាក់ខ្ចីមិនដឹងឬសង្ស័យនៅមានការយកចិត្តក្នុងពេលកាត់ក្តីដោះលែង ដែលគាត់ដឹងថាត្រូវមានផលប៉ះពាល់ការសំរេចរបស់គាត់ជាមួយអ្នកជាប់បំណុល"។
9. សំណងលើការខូចខាត
អ្នកយល់ព្រមយកសំណង ការពារ និងមិនអោយទុក្ខទោសតិចសូបសកល អង្គភាពដៃគូររបស់គេ ក្រុមប្រឹក្សា
ភិបាល មន្ត្រី ភ្នាក់ងារ បុគ្គលិក ដៃគូ និងក្រុមហ៊ុនផ្តត់ផ្គង់ ពីការទទួលសង ការបាត់បង់ ទាមទារ សុំ តម្លៃនិង
ចំណាយ(រួមទាំងតម្លៃឈ្នួលសមរម្យសំរាប់មេធាវី)ដែលពាក់ព័ន្ធ
- ការប្រើទំព័រអនឡាញរបស់អ្នក
- វិវាទនានា ឬមិនពិតប្រាកដនៃអ្នកតំណាងណាមួយ ឬការធានាដែលធ្វើក្រោមលក្ខខ័ណ្ឌទាំងនេះ
- ការរំលោភបំពានរបស់អ្នកលើលក្ខខ័ណ្ឌទាំងនេះ
- ការរំលោភបំពានច្បាប់ដែលដាក់មកនិងសិទ្ធិជនទីបីរបស់អ្នក ឬ
- ការបង្ហោះមាតិកាអ្នកប្រើប្រាស់លើទំព័រអនឡាញរបស់អ្នក
10. ការប្រើនិងទុកមាតិកាលើទំព័រអនឡាញ
តិចសូបសកលអាចផ្សព្វផ្សាយការអនុវត្តទូទៅ និងកំណត់ការប្រើប្រាស់លើទំព័រអនឡាញ រួមទាំងចំនួនថ្ងៃច្រើនបំផុតដែលមាតិកានឹងនៅលើទំព័រអនឡាញមិនកំណត់ ឬដកចេញពីទំព័រអនឡាញ។ តិចសូបសកល សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរការអនុវត្តទូទៅទាំងនេះនិងដែនកំណត់ពេលណាក៏បាន។
11. ភាពជាម្ចាស់លើមាតិកា និងកម្មសិទ្ធិបញ្ញា
តិចសូបសកលនិងអ្នកផ្តល់អាជ្ញារប័ណ្ណជាម្ចាស់លើទំព័រអនឡាញនិងមាតិកាទាំងអស់ដែលមាន(ក្រៅពីមាតិកា
អ្នកប្រើប្រាស់របស់អ្នក) ("Site Content")និងកម្មសិទ្ធិបញ្ញាទូទាំងពិភពលោកដែលពាក់ព័ន្ធ។ លើកលែងតែ
អ្នកទទួលបានសិទ្ធិពីតិចសូបសកល អ្នកមិនអាចថតចំលង ចែកចាយ លក់ ជួល សំដែង បង្ហាញ ផ្តល់អាជ្ញារ
ប័ណ្ណបន្ត កែប្រែ ឬរៀបចំធ្វើតាមគេលើទំព័រអនឡាញឬមាតិកាទំព័រអនឡាញ ទាំងមូលឬជាបំណែក។
តិចសូបសកលសូមរក្សាសិទ្ធិមិនផ្តល់អោយអ្នកក្រោមលក្ខខ័ណ្ឌទាំងនេះ។ រាល់ការប្រើទំព័រអនឡាញដោយ
មិនបានអនុញ្ញាតដោយលក្ខខ័ណ្ឌទាំងនេះនឹងសន្មត់ថាអ្នករំលោភបំពានលក្ខខ័ណ្ឌទាំងនេះនិងអាចបំពាន
សិទ្ធិអ្នកនិពន្ធ និក្ខិត្តសញ្ញា(យីហោ) និងច្បាប់ផ្សេងទៀត។
តិចសូបសកលនឹងគោរពមតិយោបល់និងការណែនាំដែលអ្នកផ្តល់ដោយមិនទុកវាជាអាថ៌កំបាំងនិងមិនមែន
ជាកម្មសិទ្ធិ។ អ្នកទទួលបានសិទ្ធិពីតិចសូបសកលក្នុងការប្រើមតិយោបល់និងការណែនាំនានាដែលអ្នកផ្តល់
ក្នុងឥរិយាបថណាក៏បាននិងក្នុងគោលបំណងនានាដោយមិនមានកាតព្វកិច្ចសងពីយើង។
12. ការបដិសេធលើការធានា
មិនមានអ្វីក្នុងលក្ខខ័ណ្ឌទាំងនេះគួរតែមិនរាប់បញ្ចូលឬកំណត់ការធានារបស់តិចសូបសកល ដើម្បីវិសាលភាពការធានានោះដែលអាចនឹងមិនបានរាប់បញ្ចូលស្របច្បាប់ឬមិនបានកំណត់ដោយច្បាប់ដែលដាក់មក។
សាលាក្តីខ្លះមិនអនុញ្ញាតអោយមានការមិនរាប់បញ្ចូលឬការកំណត់លើការធានាខ្លះឬលក្ខខ័ណ្ឌខ្លះ។ និយាយ
អោយចំទៅ មានតែការកំណត់និងមិនរាប់បញ្ចូលដែលស្របច្បាប់ក្នុងក្តីរបស់អ្នកប៉ុណ្ណោះដែលនឹងអនុវត្ត
លើអ្នក ហើយយើងនឹងទទួលខុសត្រូវច្រើនបំផុតតាមដែលបានកំណត់និងអនុញ្ញាតដោយច្បាប់។
អ្នកយល់ព្រមដោយស្មោះត្រង់ថាការប្រើប្រាស់របស់អ្នកលើទំព័រអនឡាញជាទំនួលខុសត្រូវរបស់អ្នកផ្ទាល់លើ
ទំព័រអនឡាញ មាតិការទំព័រអនឡាញនិងសេវាកម្មដែលពាក់ព័ន្ធដែលបានផ្តល់មក និង នៅមានបន្ត។ តិចសូ
បសកលបដិសេធគ្រប់ការធានានិងលក្ខខ័ណ្ឌគ្រប់ប្រភេទ មិនថាដោយចំៗឬមិនចំពោះរួមបញ្ចូលតែមិនកំនត់
លើការធានានិងលក្ខខ័ណ្ឌមិនចំពោះរបស់ពាណិជ្ជករ សម្បទាសំរាប់គោលបំណងសំខាន់ តំណែងនិងមិនមាន
ការរំលោភបំពាន។
និយាយចំទៅ មិនថាតិចសូបសកល ឬក្រុមហ៊ុនតូចផ្សេងទៀតរបស់វា ឬដៃគូរតំណាងឬ ធានាចំពោះអ្នកថា
ការប្រើរបស់អ្នកលើទំព័រអនឡាញឬមាតិការទំព័រអនឡាញនឹងបានតាមការទាមទាររបស់អ្នក ការប្រើរបស់
អ្នកលើទំព័រអនឡាញឬមាតិការទំព័រអនឡាញនឹងមិនមានការរំខាន ទៀងពេល សុវត្ថិភាពឬមិនមានបញ្ហា
មិនមានមេរោគឬការគំរាមគំហែងកូដផ្សេងៗ រាល់ពត៌មានដែលបានពីអ្នក ជាលទ្ធផលនៃការប្រើប្រាស់របស់
អ្នកលើទំព័រអនឡាញនឹងត្រឹមត្រូវឬជឿទុកចិត្តបាន ឬសេចក្តីខ្វះចន្លោះក្នុងប្រតិបត្តិការឬដំណើរការរបស់
សុសវែនានាដែលផ្តល់អោយអ្នកជាផ្នែកមួយនៃសេវាកម្មនឹងត្រូវបានកែតម្រូវអោយត្រឹមត្រូវ។
អ្នកដោនឡូតពីទំព័រអនឡាញឬឧបករណ៍ដែលបានមកពីទំព័រអនឡាញវាជាទំនួលខុសត្រូវរបស់អ្នកក្នុងការ
ប្រុងប្រយ័ត្នរាល់ការខូចខាតលើប្រព័ន្ធកុំព្យូទ័រឬឧបករណ៍ផ្សេងទៀតឬបាត់បង់ទិន្នន័យដោយសារតែឧបករ
ណ៍នោះ។ មិនមានឧបករណ៍ឬពត៌មាន មិនថាដោយផ្ទាល់ឬលាយល័ក្ខអក្សរ បានពីអ្នកអោយមកតិចសូប
សកលឬតាមរយះ ឬពីទំព័រអនឡាញឬមាតិការទំព័រអនឡាញគួរតែបង្កើតការធានាផ្សេងៗដែលមិនបាន
បញ្ជាក់ក្នុងលក្ខខ័ណ្ឌទាំងនេះ។
13. ដែនកំណត់នៃការទទួលខុសត្រូវ
មិនមានអ្វីក្នុងលក្ខខ័ណ្ឌទាំងនេះគួរតែមិនរាប់បញ្ចូលឬកំណត់ការទទួលខុសត្រូវរបស់តិចសូបសកលសំរាប់
ការបាត់បង់ដើម្បីវិសាលភាពនៃការទទួលខុសត្រូវនោះដែលអាចមិនបានរាប់បញ្ចូលស្របច្បាប់ឬមិនបានកំណត់ ក្តីខ្លះមិនអនុញ្ញាតការកំណត់ឬមិនរាប់បញ្ចូលនៃភាពទទួលខុសត្រូវលើការបាត់បង់ឬខូចខាតដោយ
សារការធ្វេសប្រហែស ការរំលោភកិច្ចសន្យា ឬរំលោភលើលក្ខខ័ណ្ឌមិនចំពោះ ឬដោយចៃដន្យ ឬជាលទ្ធផល
ខូចខាត។ និយាយអោយចំទៅ មានតែការកំណត់និងមិនរាប់បញ្ចូលដែលស្របច្បាប់ក្នុងក្តីរបស់អ្នកប៉ុណ្ណោះដែលនឹងអនុវត្តលើអ្នក ហើយយើងនឹងទទួលខុសត្រូវច្រើនបំផុតតាមដែលបានកំណត់និងអនុញ្ញាតដោយច្បាប់។
អ្នកយល់ព្រមដោយស្មោះត្រង់ថាតិចសូបសកល ដៃគូរបស់គេ ប្រឹក្សាភិបាល មន្ត្រី ភ្នាក់ងារ បុគ្គលិក ដៃគូរឬ
ក្រុមហ៊ុនផ្គត់ផ្គង់ មិនគួរទទួលខុសត្រូវចំពោះអ្នកលើទង្វើនានាខាងក្រោម:
(A) រាល់ការខូចខាតដែលពាក់ព័ន្ធជាមួយទំព័រអនឡាញឬមាតិកាទំព័រអនឡាញ ដោយមិនផ្ទាល់ ដោយចៃដន្យ
ពិសេស ដោយវិបាកឬគួរយកជាគំរូ សេវាកម្មទាំងឡាយណាដែលផ្តល់អោយដើម្បីភ្ជាប់ជាមួយទំព័រអនឡាញ
ឬ លក្ខខ័ណ្ឌទាំងនេះ ដែលបណ្តាលមកពី និងក្រោមភាពទទួលខុសត្រូវ។ នេះគួរតែរួមបញ្ចូលតែមិនកំណត់
លើការបាត់បង់ប្រាក់ចំណេញ (មិនថាកើតឡើងចំៗឬមិនចំពោះ) រាល់ការបាត់បង់សុច្ឆន្ទះ ឬកិត្តិយសមុខជំ
នួញ រាល់ការបាត់បង់ទិន្នន័យ ថ្លៃផ្តល់អោយនៃទំនេញឬសេវាកម្មជំនួសឬ ការបាត់បង់ដែលមិនមានរូបរាង
ផ្សេងទៀត និង
(B) រាល់ការបាត់បង់ឬខូចខាតដែលអាចកើតឡើងដោយអ្នក រួមបញ្ចូលតែមិនកំណត់ក្នុងការបាត់បង់ឬខូច
ខាតក្នុងការភ្ជាប់ជាមួយ:
· រាល់សេចក្តីសង្ឃឹមរបស់អ្នកលើភាពបរិបូរណ៌ ភាពត្រឹមត្រូវ ឬ ភាពឋិតឋេររបស់ពត៌មាននានាដែលបង្ហោះ លើទំព័រអនឡាញ។
- រាល់ការផ្លាស់ប្តូរដែលតិចសូបសកលធ្វើលើទំព័រអនឡាញ ឬរាល់ការបញ្ឈប់ជាអចិន្រ្តៃយ៍ឬបណ្តោះអាសន្ន នៃការផ្តល់ទំព័រអនឡាញ(ឬ ការបញ្ចាំងនានាក្នុងទំព័រអនឡាញ)
· THE DELETION OF, CORRUPTION OF, OR FAILURE TO STORE, ANY CONTENT AND OTHER COMMUNICATIONS DATA MAINTAINED OR TRANSMITTED BY OR THROUGH YOUR USE OF THE SITE;
- ការខកខានមិនបានផ្តល់តិចសូបសកលពីពត៌មានគណនីត្រឹមត្រូវ ការខកខានក្នុងការរក្សាលេខកូដសំងាត់
- ឬពត៌មានសុវត្ថិភាពលម្អិតរបស់គណនី ជាអាថ៌កំបាំង ឬ
- ទំនាក់ទំនងនានា ឬ ប្រតិបត្តិការនានារវាងអ្នកនិងជនទីបីណាមួយ។
ដែនកំណត់ភាពទទួលខុសត្រូវរបស់តិចសូបសកលចំពោះអ្នកលើឃ្លាផ្នែកខាងលើគួរតែអនុវត្តមិនថាតិចសូប សកលបានដាសតឿន ឬបានដឹងពីភាពទទួលខុសត្រូវនៃការបាត់បង់ដែលនឹងកើតឡើងឬអត់។
តិចសូបសកលទទួលសងសរុបបន្ថែមរាល់ការពាក់ព័ន្ធជាមួយទំព័រអនឡាញ មាតិកាទំព័រអនឡាញ
សេវាកម្មនានាដែលផ្តល់ក្នុងទំនាក់ទំនងជាមួយទំព័រអនឡាញនិងលក្ខខ័ណ្ឌទាំងនេះនឹងត្រូវបានកំណត់គ្រប់
ពេលគឺ ៥០ដុល្លាអាមេរិក (50US$) (លើកលែងតែ ដោយសេចក្តីគោរពលើទំនិញនានាដែលបានបរិច្ចាគមកឬ
សេវាកម្មទទួលតាមរយះទំព័រអនឡាញ ការទទួលសងរបស់តិចសូបសកល ក្នុងករណីណាក៏ដោយ វាត្រូវ
បានកំណត់ដោយសុច្ចចិត្តដើម្បីជំនួសលើទំនិញដែលខ្វះចន្លោះឬ បំរើសេវាកម្មឡើងវិញឬ ជាជំរើសរបស់
តិចសូបសកល ដើម្បីបង់ជូន ឬសងជូនអ្នកនូវចំនួនមួយដែលស្មើរតម្លៃទំនិញឬសេវាកម្ម)។ បើមានការ
ទាមទារច្រើនជាងមួយ ចំនួននៃការសងនឹងមិនធំជាងការកំណត់នេះទេ។
14. គោលការណ៍នៃការរំលោភការរក្សាសីទ្ធិ
តិចសូបសកលយកចិត្តទុកដាក់ខ្លាំងណាស់លើការរំលោភការរក្សាសិទ្ធិ។យើងនឹងឆ្លើយតបទៅនឹងសេចក្តី
ប្រកាសពោលគឺការរំលោភការរក្សាសិទ្ធិដែលមានដាក់មកជាមួយច្បាប់ (រួមទាំង នៅក្នុងសហរដ្ឋអាមេរិក
the Digital Millennium Copyright Act) ហើយយើងរក្សាគោលការណ៍បញ្ឈប់គណនីសំរាប់អ្នកប្រមាថដដែល
ៗ។ បើអ្នកគិតថាការចូលមើលឬប្រើសំភារះលើឬមកពីទំព័រអនឡាញរំលោភសិទ្ធិរបស់អ្នក អ្នកអាចស្នើរ
អោយដកសំភារះនោះចេញ (ឬការចូលទៅទីនោះ)ពីទំព័រអនឡាញដោយគ្រាន់តែដាក់ជាលាយល័ក្ខអក្សរ
មកកាន់ភា្នក់ងារកាន់ការខាងសិទ្ធិអ្នកនិពន្ធ។
សេចក្តីប្រកាសជាលាយល័ក្ខអក្សរត្រូវតែរួមបញ្ចូលខ្លឹមសារដូចខាងក្រោម:
- ហត្ថលេខាដោយផ្ទាល់ឬអេឡិចត្រូនិច
- អត្តសញ្ញាណនៃការងាររក្សាសិទ្ធិដែលអ្នកគិតថាត្រូវបានរំលោភបំពានឬ បើសិនការទាមទារពាក់ព័ន្ធការងារ
- ច្រើនលើទំព័រអនឡាញ តារាងតំណាងរបស់ការងារនោះ
- អត្តសញ្ញាណសម្ភារះដែលអ្នកគិតថាត្រូវបានរំលោភបំពានសិទ្ធិ សូមរៀបរាប់អោយបានច្បាស់ដើម្បីអោយ
- យើងស្គាល់ពីសម្ភារះនោះ។
- ពត៌មានគ្រប់គ្រាន់ដែលយើងអាចទាក់ទងអ្នក(រួមបញ្ចូលទាំងឈ្មោះរបស់អ្នក អាស័យដ្ឋានប្រៃណីយ៍ លេខ
- ទូរស័ព្ទនិង អ៊ីម៉េលបើមាន)
- សេចក្តីថ្លែងការណ៍ដែលអ្នកមានជំនឿថាការប្រើប្រាស់នៃសំភារះដែលបានរក្សាសិទ្ធិមិនត្រូវបានអនុញ្ញាតដោយម្ចាស់រក្សាសិទ្ធិ ភ្នាក់ងាររបស់វា ឬច្បាប់
- សេចក្តីថ្លែងការណ៍ដែលមានពត៌មានប្រកាសជាលាយល័ក្ខអក្សរត្រឹមត្រូវ និង
- សេចក្តីថ្លៃងការណ៍មួយ ដែលអ្នកត្រូវបានអនុញ្ញាតអោយធ្វើសកម្មភាពក្នុងនាមម្ចាស់កម្មសិទ្ធិ ក្រោមទោសបញ្ញត្តិនៃការភូតភរ ។
ភ្នាក់ងាររក្សាសិទ្ធិតិចសូបសកលអាចទំនាក់ទំនងបានតាមខាងក្រោម:
តិចសូបសកល
ជូនចំពោះ: នាយកដ្ឋានផ្នែកច្បាប់
៤៣៥ ផ្លូវប្រាណាន បន្ទប់លេខ ១០០
សានហ្វ្រានស៊ីស្កូ CA 94107
15. យីហោ
តិចសូបនិងរូបយីហោរបស់គេជាយីហោដែលបានចុះឈ្មោះពីតិចសូបសកល។ អ្នកមិនអាចប្រើយីហោនានា
របស់តិចសូបសកលដោយគ្មានការអនុញ្ញាតជាលាយល័ក្ខអក្សរពីតិចសូបសកលទេ។ យីហោជនទីបីទាំងអស់
លើទំព័រអនឡាញជាកម្មសិទ្ធិរបស់ម្ចាស់គេរៀងៗខ្លួន។
16. ការកែប្រែទំព័រអនឡាញ
តិចសូបសកលរក្សាសិទ្ធិពីពេលមួយទៅពេលមួយក្នុងការកែប្រែទំព័រអនឡាញ ផ្អាកការចូលមើលទំព័រអន
ឡាញទាំងស្រុង ឬមួយផ្នែក ឬបិទទំព័រអនឡាញគ្មានកំណត់ ដោយមានឬមិនមានសេចក្តីប្រកាស។ អ្នកយល់
ព្រមថាតិចសូបសកលនឹងមិនទទួលសងអ្នកឬជនទីបីសំរាប់ការកែប្រែនានា ភាពរអាក់រអួល ឬការបញ្ឈប់
ទំព័រអនឡាញបណ្តោះអាសន្នទាំងស្រុងឬផ្នែកខ្លះ។
17. ការបញ្ឈប់
តាមរយះផ្នែកនេះ ការព្រមព្រៀងនេះនូវតែមានប្រសិទ្ធិភាពនិងនៅតែជាធរមានខណះដែលអ្នកនូវប្រើប្រាស់ទំព័រអនឡាញឬនៅមានគណនី។ អ្នកអាចបញ្ឈប់គណនីរបស់អ្នកគ្រប់ពេល និងសំរាប់ហេតុផលណាក៏បានតាមរយះទំព័រគ្រប់គ្រងគណនីលើទំព័រអនឡាញ។ តិចសូបសកលមានសិទ្ធិបញ្ឈប់គណនីរបស់អ្នក មានប្រសិទ្ធិភាពភ្លាមៗបន្ទាប់ពីបានបញ្ជុនសេចក្តីប្រកាសទៅអ្នកតាមអ៊ីម៉េលដែលអ្នកផ្តល់មកក្នុងគណនីរបស់អ្នក។ អ្នកយល់ព្រមថាយើងនឹងមិនទទួលសងអ្នកសំរាប់ថ្លៃ ចំណាយ ការបាត់បង់ ខូចខាត ឬការទទួលសងដែលកើតឡើងឬ ពាក់ព័ន្ធនឹងការបញ្ឈប់គណនីរបស់អ្នក ការចូលមើលរបស់អ្នកនិងប្រើទំព័រអនឡាញ ឬការព្រមព្រៀងនេះ។ ទោះបីជាបន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានបញ្ឈប់សំរាប់ហេតុផលណាក៏ដោយ បទបញ្ញាត្តិខាងក្រោមនៃកិច្ចព្រមព្រៀងនេះនឹងនៅមានប្រសិទ្ធិភាព: ផ្នែកទី ៧ ៨ ៩ ១២ ដល់១៤ ១៧ ២០និង ២១។
ដោយគ្មានការកំណត់ដូចដែលបានលើកឡើងខាងលើ បើសិនអ្នកប្រើ ចំលង ចែកចាយ លក់ បង្ហាញ សំដែង
ចែកអាជ្ញារប័ណ្ណឬរៀបចំធ្វើគំរូតាមផ្នែកណាមួយរបស់ទំព័រអនឡាញបំពានលក្ខខ័ណ្ឌទាំងនេះ សិទ្ធិរបស់អ្នក
ក្នុងការប្រើទំព័រអនឡាញនឹងត្រូវបានបញ្ឈប់ភ្លាមៗ ហើយអ្នកត្រូវសង ឬបំផ្លាញឯកសារចំលងនានារបស់
ទំព័រអនឡាញដែលអ្នកបានធ្វើ។
18. ការបើកបង្ហាញ
តិចសូបសកលមានទីតាំងនៅ៤៣៥ផ្លូវប្រាណានបន្ទប់់លេខ១០០ សានហ្វ្រានស៊ីស្កូ CA 94107។ បើសិនជា
អ្នកមានលំនៅដ្ឋាននៅកាលីហ្វ័រញ៉ា អ្នកអាចរាយការណ៍ត្អូញត្អែរមកកាន់ផ្នែកជំនួយការត្អូញត្អែរ នៃផ្នែកសេវា
កម្មអ្នកប្រើប្រាស់ នៃនាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់កាលីហ្វ័រញ៉ាដោយទំនាក់ទំនងពួកគេតាមលាយល័ក្ខ
អក្សរ នៅផ្លូវ៤០០R សាក្រាមិនតូ CA 95814, ឬតាមទូរស័ព្ទលេខ (800) 952-5210។
19. ការទំនាក់ទំនងតាមអេឡិចត្រូនិច
សំរាប់កុងត្រា អ្នក(a)យល់ព្រមទទួលការទំនាក់ទំនងពីតិចសូបសកលតាមរយះទំរង់អេឡិចត្រូនិច (មិនថា
តាមការបង្ហោះប្រកាសរបស់តិចសូបសកលលើទំព័រអនឡាញឬ ទំនាក់ទំនងអ្នកតាមអ៊ីម៉េល) និង(b)យល់
ព្រមថាគ្រប់លក្ខខ័ណ្ឌកិច្ចព្រមព្រៀង សេចក្តីប្រកាស ការបង្ហាញ និងទំនាក់ទំនងផ្សេងទៀតនឹងពេញចិត្ត
បើសិនវាជាការថតចំលងបែបក្រដាស។ ខាងលើនេះមិនបានប៉ះពាល់សិទ្ធិមិនលើកលែងរបស់អ្នក។សេចក្តី
ប្រកាសនានារបស់តិចសូបសកលអោយអ្នកអាចនឹងធ្វើទៅតាមអ៊ីម៉េលឬ ម៉េលតាមធម្មតា។
20. បទបញ្ញាត្តិទូទៅ
លក្ខខ័ណ្ឌទាំងនេះនិងលក្ខខ័ណ្ឌផ្សេងបន្ថែមទុកសម្រាប់ចុងក្រោយ ពេលបញ្ចប់ និងកិច្ចព្រមព្រៀងពិសេស
រវាងអ្នកនិងតិចសូបសកលទាក់ទងនឹងទំព័រអនឡាញ និងជំនួសកិច្ចព្រមព្រៀងគ្រប់យ៉ាងដែលចំបងនិង
កិច្ចព្រមព្រៀងដែលមានស្រាប់ ការយោគយល់ និងទំនាក់ទំនង មិនថាដោយផ្ទាល់ឬលាយល័ក្ខអក្សរ រវាង
អ្នកនិងតិចសូបសកល (រួមបញ្ចូលតែមិនកំណត់ លក្ខខ័ណ្ឌទាំងនេះប្រភេទមុនណាមួយ)។
លក្ខខ័ណ្ឌទាំងនេះនិងដំណោះស្រាយនៃការចម្រូងចម្រាសណាមួយឬការទាមទារដែលកើតចេញពីឬទាក់ទង
ទៅនឹងលក្ខខ័ណ្ឌទាំងនេះឬទំព័រអនឡាញនេះ (ការទាមទារ) នឹងត្រូវបានគ្រប់គ្រងនិងបកស្រាយដោយអនុ
លោមតាមច្បាប់នៃរដ្ឋការលិហ្វ័រញ៉ាដោយគ្មានផ្តល់ផលប៉ះពាល់ទៅនឹងគោលការណ៍ណាមួយនៃច្បាប់
ជម្លោះ។ការបរាជ័យរបស់តិចសូបសកលលើការអនុវត្តយ៉ាងតិងរឹងនៃបទបញ្ញាត្តិល័ក្ខខ័ណ្ឌទាំងនេះនឹងមិនត្រូវបានបកស្រាយថាជាការលះបង់នៃបញ្ញាត្តិណាមួយឬសិទ្ធិ។ ការលើកលែងទាំងអស់នឹងមានប្រសិទ្ធិ
ភាពដោយមានការសរសេរជាលាយល័ក្ខអក្សរប៉ុណ្ណោះ។ បើសិនបទបញ្ញាត្តិនៃលក្ខខ័ណ្ឌទាំងនេះណាមួយ
ធ្វើឡើងមិនមានសុពលភាពនិងមិនចេញជាធរមាន បទបញ្ញាត្តិដែលនៅសល់នៃលក្ខខ័ណ្ឌទាំងនេះនឹងត្រូវ
បានអនុវត្តនៅក្នុងអនុលោមតាមលក្ខខ័ណ្ឌរបស់ពួកគេ។ អ្នកបានទទួលស្គាល់ថាទំព័រអនឡាញនិងមាតិការ
ទំព័រអនឡាញមានជំនួញដែលមានតម្លៃនិងកម្មសិទ្ធិពត៌មានរបស់តិចសូបសកល ដែលការបំពានផ្ទាល់
ឬគំរាមកំហែងផ្នែកមានសិទ្ធិទទួល"មាតិកាជាម្ចាស់និងកម្មសិទ្ធបញ្ញា"នឹងបង្កអន្តរាយដែលមិនអាចកែ
បានភ្លាមៗ ដែលទោះជាមានប្រាក់សងក៏មិនគ្រប់គ្រាន់ដែរនិង សេចក្តីបង្គាប់បញ្ជាដោយច្បាប់ជាឪសថ
សាកសិទ្ធសំរាប់ការរំលោភបំពានបែបនោះ។ ផ្នែកខាងលើរបស់លក្ខខ័ណ្ឌទាំងនេះសំរាប់ជាភាពងាយស្រួលប៉ុណ្ណោះ
និងមិនមានផលប៉ះពាល់ច្បាប់ឬកិច្ចសន្យា។ រួមបញ្ចូល និង រួមបញ្ចូល តែមិនកំណត់។
ដោយមិនគិតលក្ខន្តិកះនានា ឬច្បាប់ដែលប្រឆាំងនឹងលក្ខខ័ណ្ឌ អ្នកលើកលែងសិទ្ធិរបស់អ្នកដើម្បីធ្វើការទាមទារប្រឆាំងតិចសូបសកលជាង១ឆ្នាំបន្ទាប់ពីការទាមទារដំបូងនោះកើតឡើង។
21. ការសំរេចរបស់អាជ្ញារកណ្តាល
រាល់ការទាមទារនឹងត្រូវបានបញ្ចប់ដោយការសំរេចរបស់អាជ្ញារកណ្តាលដោយយោងតាមច្បាប់សំរេចរបស់អាជ្ញារកណ្តាល
ដែលយល់នៃJAMS។ ភាពចម្រូងចម្រាសណាមួយឬការទាមទារនឹងត្រូវបានវិនិច្ឆ័យតាមមូលដ្ឋានបុគ្គលម្នាក់ ហើយនិងមិនត្រូវបានបង្រួបបង្រួមក្នុងការសំរេចរបស់អាជ្ញារកណ្តាលចំពោះការទាមទារណាមួយឬភាពចម្រូងចម្រាសរបស់ភាគីផ្សេងណាមួយ។ អ្នកយល់ព្រមទៅនឹងការសំរេចរបស់អាជ្ញារកណ្តាលដែលបានធ្វើឡើងជាភាសាអង់គ្លេស និងក្នុងប្រទេសសាន
ហ្វ្រានស៊ីស្កូ កាលីហ្វ័រញ៉ា។ ភាគីទាំងសងខាងនឹងទទួលខុសត្រូវរៀងខ្លួនលើចំណាយដែលកើតឡើងក្នុងដំណើរការកាត់ក្តី។ការកាត់ក្តីលើការទាមទារនឹងសម្រេចអោយក្នុងតុលាកាណាមួយដែលមានយុត្តាធិកា។ ថ្វីបើមានអ្វីដែលទើបបានរៀបរាប់ តិចសូបសកលអាចស្វែងរកបង្គាប់បញ្ជាពីតុលាការណាមួយដែលមានយុត្តាធិកាដើម្បីការពារកម្មសិទ្ធិបញ្ញា ឬភាពជាអាថ៌កំបាំងឬពត៌មានម្ចាស់កម្មសិទ្ធិ។
B.3 បេសកកម្មរបស់យើង
បេសកកម្មរបស់តិចសូបគឺកសាងស្ពានយ៉ាងមាំមួយដែលអាចអោយអង្គការសង្គមស៊ីវិលនិងសង្គម
ប្តូរភ្នាក់ងារជុំវិញពិភពលោកដើម្បីបានប្រសិទ្ធិភាពក្នុងការចូលរកធនធានដែលគេត្រូវការដើម្បីតុប
តែងនិងអនុវត្តដំណោះស្រាយសំរាប់ពិភពដែលមានសមធម៌ច្រើន។.
B4. ច្បាប់ប្រឆាំងការរើសអើង
តិចសូបសកលគឺជាភ្នាក់ងារផ្តល់ឪកាសស្មើរគ្នា។ មិនមានការរើសអើងទៅលើអាយុ ជាតិសាសន៍
ភេទ ជាតិកំណើត ពិការភាព ជនជាតិ ទំហំ សាសនា រូបរាងឬ ប្រវត្តិសេដ្ឋកិច្ចសង្គម និងផ្សេងទៀតជាជាងអ្វីដែលច្បាប់អនុញ្ញាត។